ក្នុងនាមជាអ្នកផ្គត់ផ្គង់ផលិតផល និងសេវាកម្មច្រកចេញចូលតែមួយប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុន យូនីតូរី អ៊ិនធឺណេសិនណល ខូអិលធីឌី ផ្តល់ជូនសេវាកម្មដូចជា លក់ដុំ នាំចេញ-នាំចូលនូវសម្ភារសំណង់ និងវិស្វកម្មជួសជុល រួមទាំងតុបតែងអគារផ្នែកខាងក្នុងផងដែរ។
យូនីតូរី អ៊ិនធឺណេសិនណល ប្តេជ្ញាផ្តល់ជូននូវសេវាកម្មច្រកចេញចូលតែមួយ និងផលិតផលពាក់ព័ន្ធ ក្នុងវិស័យឧស្សាហកម្មសំណង់ និងការតុបតែង ប្រកបដោយភាពស្មោះត្រង់ ក៏ដូចជាផលិតផលដែលមានគុណភាពល្អ និងផ្តល់តម្លៃដែលអាចប្រកួតប្រជែងបានក្នុងទីផ្សារដល់អតិថិជន។ ឧទាហរណ៍ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន យូនីតូរី អ៊ិនធឺណេសិនណល ខូអិលធីឌី គឺក្រុមហ៊ុន ហ័ង ទីង ខូអិលធីឌី (លេខកូដភាគហ៊ុនតៃវ៉ាន់៖ ៥៥៤៣) មានផលិតប្រព័ន្ធពិដានដែក និងអាលុយមីញ៉ូមគ្រប់ប្រភេទ បន្ទះជញ្ជាំងលោហៈ អគារឧស្សាហកម្ម និងពាណិជ្ជកម្ម និងកម្រាលថ្មប្លាស្ទិចដែលគ្មានជាតិ formaldehyde ជាដើមផងដែរ។
ក្រៅពីនេះ បន្ទះដែកថែប បន្ទះដែកថែបរុំ និងផលិតផលធ្វើពីដែកផ្សេងៗក៏ជាផលិតផលនាំមុខរបស់ យូនីតូរី អ៊ិនធឺណេសិនណលផងដែរ។ អ្នកផ្គត់ផ្គង់របស់យើងមាន Taiwan CSC, Yehui, SYSCO, Japan JFE, និង Korea Hyundai ជាដើមដែលជារោងចក្រធំលំដាប់អន្តរជាតិ។
ក្រុមហ៊ុន យូនីតូរី អ៊ិនធឺណេសិនណល ខូអិលធីឌី ប្តេជ្ញា និងកសាងខ្លួនឱ្យក្លាយជាក្រុមហ៊ុនដែលមានវិន័យល្អប្រកបដោយសេចក្តីស្មោះត្រង់ និងភាពរាក់ទាក់។ បុគ្គលិករបស់យើងធ្វើការសហការជាមួយដៃគូប្រកបដោយស្មារតី និងអាកប្បកិរិយារួសរាយរាក់ទាក់ និងមានវិជ្ជាជីវៈ ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងសមស្របសម្រាប់អតិថិជនដែលគួរឱ្យគោរពរបស់ពួកយើង។ ស្នូលនៃគុណតម្លៃសហគ្រាសរបស់យើង គឺការបង្កើតភាពជាដៃគូយូរអង្វែងរវាងពួកយើង និងអតិថិជន។ យើងពិតជាជឿជាក់យ៉ាងស្មោះថា តាមរយៈការបង្កើតភាពជឿជាក់រវាងគ្នា វានឹងនាំមកនូវផលប្រយោជន៍ដ៏ធំដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពដល់សហគ្រាស ហើយទីបំផុតនឹងអាចសម្រេចបាននូវតម្លៃស្នូលនៃក្រុមហ៊ុនរបស់យើងគឺ សាមគ្គីភាព និងភាពជោគជ័យ។