SPC មានឈ្មោះពេញគឺ Stone Plastic Composites ខ្មែរហៅថាកម្រាលថ្មប្លាស្ទិចដែលគ្មានជាតិ aldehyde ហើយបច្ចុប្បន្នជាគ្រឿងសម្ភារកម្រាលដែលទទួលបានការពេញចិត្តនៅក្នុងវិស័យជួសជុល និងតុបតែងថ្នាក់អន្តរជាតិ SPC បានប្រើប្រាស់ម្ស៉ៅថ្ម និង PVCជាបាត និងមានស្រទាប់ដែលធន់នឹងការកកិតនៅពីលើ និងឆ្លងច្រើនដំណាក់ការផលិត។ នៅពេលផលិត មិនមានការប្រើប្រាស់វត្ថុធាតុដើមដែលមានជាតិ formaldehyde និង toluene ដូចជា កាវ និងថ្នាំពណ៌នោះទេ។ ផលិតផលនេះជាសម្ភារដែលការពារបរិស្ថាន មិនពុល មិនមានជាតិ formaldehyde ធន់នឹងទឹក ប្រឆាំងមេរោគ មានជ្រុងងាយស្រួលដំឡើង មិនត្រូវការប្រើកាវបិទឱ្យជាប់ ធន់នឹងភាពសឹកខ្ពស់ ធន់នឹងភ្លើងហើយនឹងសីតុណ្ហភាពខ្ពស់ ក្រៅពីប្រើប្រាស់នៅផ្ទះ អាចប្រើប្រាស់នៅទីសាធារណៈ សាលា សណ្ឋាគារ មន្ទីរពេទ្យ ទីផ្សារពាណិជ្ជកម្ម ការិយាល័យ អាកាសយានដ្ឋាន ស្ថានីយរថយន្តជាដើមដែលមានមនុស្សចេញចូលច្រើនផងដែរ។