ការរីកចម្រើនជារៀងរាល់ថ្ងៃក្នុងផ្នែកបច្ចេកវិទ្យាវិស្វកម្មសំណង់ ការសាងសង់អគារខ្ពស់ៗ បានក្លាយជាចំណុចអភិវឌ្ឍន៍អគារដ៏សំខាន់នៅក្នុងប្រទេសនានា។ ដោយបំពេញបានតម្រូវការរបស់អគារខ្ពស់ ដូចជា តម្រូវការសុវត្ថិភាព ទម្ងន់ស្រាល និងការបង្ការអគ្គិភ័យ ដូចនេះប្រព័ន្ធពិដានលោហៈត្រូវបានប្រើប្រាស់ច្រើននៅអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុនដែលជាប្រទេសអភិវឌ្ឍន៍ជាច្រើនឆ្នាំមកហើយ។ ផលិតផលរបស់ក្រុមហ៊ុនយើងខ្ញុំមានគ្រប់ប្រភេទ អាចប្រើប្រាស់នៅក្នុងបរិវេនពាណិជ្ជកម្ម (សំណង់អគារខ្ពស់ ការិយាល័យប្រណិត ទីផ្សារពាណិជ្ជកម្ម) ទីធ្លាសាធារណៈ ស្ថានីយប្រព័ន្ធដឹកជញ្ជូន(អាកាសយានដ្ឋាន ស្ថានីយរថយន្ត) សាលតាំងពិព័រណ៍ មន្ទីរពេទ្យ ក៏ដូចជាមន្ទីរពិសោធន៍ឧស្សាហកម្មអេឡិចត្រូនិច ចំណីអាហារ ថ្នាំពេទ្យ និងមន្ទីរពិសោធន៍ដែលមានតម្រូវការភាពស្អាត ឬកន្លែងផ្សេងទៀតដូចជា រោងចក្រ និងឃ្លាំងម៉ាស៊ីនជាដើម ការប្រើប្រាស់គឺបានច្រើន។
លក្ខណៈពិសេសរបស់ផលិតផល
១. ប្រព័ន្ធដែលបានផ្គុំជាម៉ូឌុល៖ ដោយសារការរចនាជាប្រព័ន្ធដែលបានផ្គុំជាម៉ូឌុល ប្រព័ន្ធគ្រោងពិដានលោហៈអាចកាត់បន្ថយបន្ទុកការងារដំឡើងរបស់បណ្តាញឱ្យបានតិចបំផុត ធានាបាននូវភាពស្អាតនៃកន្លែងសាងសង់ (ពីព្រោះដំណើរការនៃការសាងសង់ សម្ភារស្ទើរតែមិនបង្កើតធូលីដែលជាសារធាតុបង្កគ្រោះថ្នាក់) វឌ្ឍនភាពនៃការងារដំឡើងនិងគុណភាពផលិតផល បានសម្រួលដល់ការងារថែទាំនាពេលអនាគត។
២. សុវត្ថិភាពខ្ពស់៖ ផលិតផលស៊េរីជាក់លាក់របស់ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវការរចនាការការពាររញ្ជួយខ្ពស់ ដែលបង្កើននូវសុវត្ថិភាពនៅពេលប្រើប្រាស់។
៣. សម្ភារដែលរក្សាបរិស្ថានគ្មានជាតិ formaldehyde៖ សារធាតុដើមរបស់បន្ទះដែលជាដែក ឬអាលុយមីញ៉ូមដែលរុះរើ និងប្រើប្រាស់ម្តងហើយម្តងទៀត កាត់បន្ថយថ្លៃដើម ដែលគិតគូរពីការការពារបរិស្ថាន និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច។
៤. ការពារអគ្គិភ័យបានល្អ៖ វត្ថុធាតុដើមដែលមិនងាយឆេះ បានឆ្លងកាត់ការពិនិត្យគុណភាពរបស់សហភាពអ៊ឺរ៉ុប EN 13501-1 A1 ដែលជាកម្រិតខ្ពស់បំផុត សម្ភារទូទៅមានភាពធន់នឹងភ្លើងអប្បបរមា 1 ម៉ោង និងធន់នឹងភ្លើងអតិបរមារហូតដល់ 4 ម៉ោង។
៥. ការស្រូបសំឡេងបានល្អ៖ ចាប់ផ្តើមពីNRC0.7 ហើយវាអាចខ្ពស់ដល់ 0.8 ឡើងទៅ។
៦. ភាពធន់នឹងសំណើមខ្ពស់៖ គ្មានការសង្ស័យដូចជាស្នាមប្រេះនៅលើផ្ទៃនៃសម្ភារ និងការរីកប៉ោងក្រោយពីការប្រើប្រាស់យូរឆ្នាំ។
៧. ងាយស្រួលក្នុងការសម្អាត និងថែរក្សា៖ សម្ភារលោហៈមានភាពធន់នឹងការកោសកកិត ធន់នឹងភាពកខ្វក់ និងងាយស្រួលសម្អាតជាងវត្ថុធាតុដើមសម័យមុនដែលធ្វើពីថ្ម។
៨.សេវាកម្មមានច្រើនប្រភេទ និងអាចតម្រូវបានតាមអតិថិជន៖ ក្រៅពីផ្គត់ផ្គង់ផលិតផលប្រភេទផ្សេងៗ ពណ៌បាញ់ច្រើនពណ៌ និងប្រភេទស្បែកបិទPVCដល់អតិថិជន។ នៅលើផ្ទៃសម្ភារអាចលាបពណ៌ផ្សេង និងចុះរន្ធតាមតម្រូវការរបស់អតិថិជន។
ប្រព័ន្ធនេះសមស្របអាចប្រើប្រាស់បាន ក្នុងបរិវេណសំណង់នានា ដូចជាអគារការិយាល័យ អាកាសយានដ្ឋាន ស្ថានីយរថយន្ត មន្ទីរពេទ្យ និងសាលារៀនដែលជាអគារគ្រប់ប្រភេទ។
ប្រព័ន្ធពិដានគូបត្រូវបានបំពាក់ក្នុងករណីពិសេស អាចត្រូវបានប្រើជាមូយការបំពាក់ភ្លើង អំពូលបំភ្លឺ ម៉ាស៊ីនត្រជាក់ និងឧបករណ៍ខ្យល់ជាដើម។ ក្នុងពេលជាមួយគ្នា អ្នកអាចជ្រើសរើសយកបន្ទះពិដានដែលមានរន្ធហើយនៅខាងក្នុងដាក់ក្រណាត់ស្រូបសំឡេង ឬកប្បាសរក្សាកម្តៅ ការពារសំឡេង ដែលធ្វើឱ្យបរិវេណការិយាល័យមានផាសុកភាព និងគុណភាពខ្ពស់ក្នុងការប្រើប្រាស់។